លោក គឹម សុខ ជាអ្នកវិភាគ និងធ្វើអត្ថាធិប្បាយមិនសំចៃមាត់ បានសិទ្ធិជ្រកកោនផ្នែកនយោបាយនៅប្រទេសហ្វាងឡង់ បន្ទាប់ពីលោកជាប់ពន្ធនាគារនៅកម្ពុជាចំនួន១៨ខែ ក្រោមបណ្តឹងរបស់ប្រមុខរដ្ឋាភិបាលខ្មែរ។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIរាត្រីនេះ លោក គឹម សុខ បានអះអាងថា មូលហេតុដែលលោកចាកចេញពីប្រទេសកំណើតគឺដោយសារតែមានការគំរាមកំហែងដល់ជីវិតកូនស្រីរបស់លោកអាយុ៦ឆ្នាំ។ ទោះជាយ៉ាងណាលោក គឹម សុខ អះអាងថា ថ្វីបើប្រទេសហ្វាងឡង់ប្រៀបដូចជាឋានសួគ៌ក៏ដោយ តែបើមានឱកាសលោកនឹងវិលមកកម្ពុជាវិញ។