ក្រសួងការងារ និងដៃគូពាក់ព័ន្ធ សហការគ្នារៀបចំពិព័រណ៏ការងារ ប្រចាំ២០១៨ គ្រោងធ្វើពីថ្ងៃទី២៧ ដល់២៨ខែតុលាចុងសប្តាហ៍នេះនៅកោះពេជ្រ។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនារាត្រីនេះ គឺលោក ហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ។ លោកបញ្ជាក់ថា ការងារយ៉ាងហោចណាស់ចំនួន២ម៉ឺនកន្លែង ក្នុងមុខតំណែងច្រើនប្រភេទ ដែលនាំមកដោយក្រុមហ៊ុនចំនួន១៥០ កំពុងរងចាំអ្នកស្វែងរកការងារធ្វើ។ សូមស្តាប់បទសម្ភាសន៍រវាង អ៊ឹង ប៊ុនថន និងលោក ហៃ ហ៊ុនឡេង។