រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ ក្រុមហ៊ុនគ្រប់គ្រងនិងប្រមូលសំរាម «ស៊ីនទ្រី» បានប្រើប្រាស់រថយន្តសម្រាប់ដឹកសំរាមនៅក្នុងខណ្ឌទាំង៤ ចំនួន៥០គ្រឿង រទេះអូសសំរាម១០០គ្រឿង និងកម្មករជិត៥០០នាក់។ លោក ហៀប សាគុណ តំណាងអ្នកប្រតិបត្តិការសម្អាតក្រុង នៃក្រុមហ៊ុនស៊ីនទ្រី ថ្លែងថា បរិមាណសំរាម ដែលក្រុមហ៊ុនបានប្រមូលពីក្នុងខណ្ឌទាំង៤ ដែលជាកន្លែងប្រារព្ធពិធីបុណ្យគឺមានការកើនឡើងយ៉ាងសម្បើម ខណៈបរិមាណសំរាមបានកើនឡើងរវាងថ្ងៃបុណ្យទី១និងថ្ងៃទី២ ពី១៧៨តោន ទៅ២៥២តោន។