ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិយប់នេះ គឺលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា។ លោកបានឆ្លើយសំណួររបស់វិទ្យុយើងទាក់ទងនឹងការប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០១៨ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទស្អែកនេះ។ ការប្រឡងថ្នាក់ជាតិនេះគឺមានបេក្ខជនសរុបជាង១១ម៉ឺននាក់ ហើយមានមណ្ឌលតាមខេត្តមួយចំនួនកំពុងតែជួបបញ្ហាទឹកជំនន់។ ប៉ុន្តែលោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ក្រសួងត្រៀមខ្លួនរួចរាល់ហើយ និងបានដោះស្រាយសម្រាប់មណ្ឌលដែលត្រូវបានទឹកជន់លិចនេះផងដែរ។