នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះថ្មីសម្រាប់អ្នកបោះឆ្នោតនឹងត្រូវបិទបញ្ចប់ហើយ។ ក្នុងរយៈពេល១២ថ្ងៃមកនេះ មានអ្នកទៅចុះឈ្មោះថ្មីបានតែជាង២៥% ប៉ុណ្ណោះ។ ដោយសារតែការទៅពិនិត្យឈ្មោះ និងចុះឈ្មោះ មិនសូវមានសន្ទុះខ្លាំង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវជាថ្មីឲ្យពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត និងអ្នកដែលផ្លាស់ទីលំនៅ ឬមានបញ្ហាឈ្មោះខុស សូមទៅពិនិត្យនិងចុះឈ្មោះឲ្យបានទាំងអស់គ្នាត្រឹមថ្ងៃទី១៨ខែតុលាខាងមុខនេះ។