នៅរសៀលនេះ គ.ជ.បបានជួបជាមួយតំណាងសហភាពអឺរ៉ុប ស្ថានទូតជប៉ុន និងស្ថានទូតអាមេរិក ដើម្បីពិភាក្សាគ្នាអំពីដំណើរការនៃការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។ ជំនួបនេះ ធ្វើឡើងមួយថ្ងៃមុន គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការការពារសន្តិសុខបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅថ្ងៃស្អែក។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប គឺជាភ្ញៀវរបស់យើងនៅរាត្រីនេះ ដែលវណ្ណ សុគន្ធា សាកសួរជុំវិញបញ្ហាទាំងពីរខាងលើ។ និយាយដោយឡែក ចំពោះការដាក់ពង្រាយកងកម្លាំងនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត លោកហង្ស ពុទ្ធា បានសង្កត់ធ្ងន់ថា គឺដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត មិនមែនជារូបភាពគំរាមកំហែងអីទេ។