ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប។ គជប នៅថ្ងៃនេះបានប្រកាសឲ្យពលរដ្ឋដែលបានចុះឈ្មោះកាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩នេះ នាំគ្នាទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតាមសាលាឃុំឬសាលាសង្កាត់ដែលសាមីខ្លួនរស់នៅ ដើម្បីបើកការប្តឹងតវ៉ាឬប្តឹងជំទាស់ប្រសិនបើមានការបាត់ឈ្មោះ។