RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក ហង្ស ពុទ្ធា៖ មាន​ពលរដ្ឋ​ខ្មែរ​ជាង​២​លាន​នាក់ មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត - 31/07/2017


Listen Later

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (គ.ជ.ប)។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​ថា ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី ៩ វិច្ឆិកា ខាង​មុខ​នេះ គ.ជ.ប និង​បើក​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ថ្មី​សម្រាប់​អ្នក​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​ថា នៅ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២​លាន​នាក់ នៅ​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ។ ក្នុង​នោះ ក៏​មាន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ប៉ុន្តែ​ជា​អកុសល គ.ជ.ប មិន​អាច​រៀប​ចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្រៅ​ពី​ទឹក​ដី​កម្ពុជា​បាន​ទេ។ នេះ​បើ​ផ្អែក​តាម​ច្បាប់។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By