នៅថ្ងៃព្រហស្បតិ៍ទី២៩ខែសីហានេះ ក្រសួងមហាផ្ទៃ បានបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសមាគមស៊ីវិលលើកទី៣ នៅក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់អង្គការ សមាគមក្រៅរដ្ឋាភិបាលជាច្រើនផងដែរ។ លោក ហុក ម៉េងហ៊ន អ្នកនាំពាក្យវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលសម្រាប់កម្ពុជា(NGOs Forum) ថ្លែងថា វេទិការវាងអង្គការសង្គមស៊ីវិល និងក្រសួងមហាផ្ទៃលើកទី៣នេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពមួយចំនួន ពីវេទិកាមួយទៅវេទិកាមួយ រួមទាំងបង្ហាញពីការព្រួយបារម្ភពីយន្តការ និងនីតិវិធីនៃការអនុវត្តជាក់ស្តែងផងដែរ។