ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំង លោកឧកញ៉ា បានព្យាករណ៍ថា ការនាំចេញអង្គរនៅឆ្នាំ២០១៨ អាចនឹងមានការថយចុះតិចជាងឆ្នាំមុន។ ថយចុះដោយសារតែ កម្ពុជា មិនទាន់មានរោងឃ្លាំងស្តុកស្រូវគ្រប់គ្រាន់ គួបផ្សំនឹងការប្រកួតប្រជែងទីផ្សារនៃប្រទេសក្បែរខាងផង។