ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់ថ្ងៃអាទិត្យនេះ គឺលោក ហ៊ុយ វ៉ាថារ៉ូ ជាប្រធានសមាគមធានារ៉ាប់រងកម្ពុជា។ ស្របពេលនឹងវិស័យធានារ៉ាប់រងកំពុងតែមានសន្ទុះកើនឡើង, លោក ហ៊ុយ វ៉ាថារ៉ូ បានបញ្ជាក់ថា ការរ៉ាប់រងអាយុជីវិត មិនមែនជាការយកជីវិតមកភ្នាល់ ឬជាការប្រមាថជីវិតនោះទេ តែជាការរៀបចំផែនការជីវិតឲ្យល្អ។ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បន្ថែមថា នៅស្រុកខ្មែរសព្វថ្ងៃនេះ ការធានារ៉ាប់រងអាយុជីវិត ការធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងយានយន្ត ព្រមទាំងការធានារ៉ាប់រងអគ្គិភ័យ កំពុងតែត្រូវប៉ាន់។