ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះគឺលោក ហឿន សុភាព តំណាងសហគមន៍ការពារព្រៃឡង់ មកពីខេត្តកំពង់ធំ។ ក្នុងឱកាសទិវាព្រៃឈើអន្ដរជាតិកាលពីម្សិលមិញ សហគមន៍ព្រៃឡង់បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា ការកាប់រានបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ នៅតែមានជាហូរហែ។ បន្តមាន ដោយសារតែការស៊ុំគ្រលំគ្នារវាងឈ្មួញនិងមន្ដ្រីនៅមូលដ្ឋានក្នុងតំបន់ព្រៃឡង់។ ដើម្បីដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព លោក ហឿន សុភាព បានស្នើឲ្យគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ មូរដៃអាវចុះធ្វើការផ្ទាល់ ដោយសហការជាមួយបណ្ដាញសហគមន៍នៅទីនោះ។