សកម្មជនការពារព្រៃឈើនៃតំបន់ព្រៃឡង់បានចុះល្បាតព្រៃជាថ្មីទៀត រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែកញ្ញាថ្មីៗនេះ។ តាមរយៈការចុះល្បាតដែលមានការសហការជាមួយមន្រ្តីសមត្ថកិច្ចផងនោះ ក្រុមអ្នកល្បាតព្រៃបានរកឃើញវត្ថុតាងជាឈើប្រណិតៗជាច្រើនម៉ែត្រគូប ត្រូវបានគេកាប់ដើម្បីលក់ឲ្យឈ្មួញ។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិរាត្រីនេះ សកម្មជនការពារព្រៃឡង់ បានសំដែងក្តីបារម្ភថា ព្រៃឡង់នៅតែបន្តរងការកាប់បំផ្លាញ បើទោះបីជាត្រូវបានដាក់ឲ្យក្លាយជាតំបន់អភិរក្សរបស់ក្រសួងបរិស្ថានរួចហើយក្តី។