ស្ករត្នោតសរីរាង្គរបស់ក្រុមហ៊ុនខនហ្វីរេល កាលពីពេលថ្មីៗនេះ បានឈ្នះពានរង្វាន់លេខ១ ថាជាផលិតផលល្អបំផុតមកពីកម្ពុជា ខណៈដែលមានការប្រកួតប្រជែងមួយនៅប្រទេសវៀតណាម តាមរយៈសន្និសីទអាស៊ានលើកទី១៥ស្តីពីចំណីអាហារ។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងនៃក្រុមហ៊ុនខនហ្វីរេល បានថ្លែងប្រាប់វិទ្យុបារាំងRFI ថា ពានរង្វាន់នេះ បានធ្វើឲ្យក្រុមហ៊ុនខនហ្វីរេល ក៏ដូចប្រទេសកម្ពុជាទាំងមូល កាន់តែមានមោទនភាព ដែលមានផលិតផលល្អ មានស្តង់ដាអនាម័យទទួលស្គាល់ដោយអន្តរជាតិ។