ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន។ ថ្មីៗនេះក្រសួងបរិស្ថាន និងក្រសួងកសិកម្ម មានគម្រោងរៀបចំកម្មវិធីវិនិយោគព្រៃឈើនៅកម្ពុជា។ លោកជា សំអាងបានឲ្យដឹងថាកម្មវីធីវិនិយោគព្រៃឈើនេះ នឹងត្រូវអនុវត្តនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នាឆ្នាំ ២០១៨ខាងមុខ ហើយលោកបានបង្ហាញថាក្តីសង្ឃឹមថាការអនុវត្តកម្មវិធីនេះនឹងទទួលបានជោគជ័យ។ លោកជា សំអាងបញ្ជាក់ថាកម្មវិធីនេះនឹងបង្កើនផលិតកម្មព្រៃឈើនៅកម្ពុជា។