តំណាងអង្គការអភិរក្សនិងបរិស្ថានចំនួន៨ បានសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់ និងដោយគ្មានការពន្យាពេល ទប់ស្កាត់បទល្មើសនានា ដែលទន្ទ្រានដីព្រៃជាកម្មសិទ្ធិ ការកាប់ឈើ និងអ្នកបរបាញ់សត្វព្រៃខុសច្បាប់ នៅដែនជម្រកសត្វព្រៃភ្នំត្នោតក្នុងខេត្តព្រះវិហារ ដើម្បីធានាដល់ការការពារនិងគ្រប់គ្រងដោយចីរភាពនៃដែនជំរកសត្វព្រៃនេះ។ លោក ជា សំអាង អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា ក្រសួងបរិស្ថានមានយន្តការជាក់លាក់ហើយ ដើម្បីដោះស្រាយយូរអង្វែង និងមានប្រសិទ្ធភាពទប់ស្កាត់បទល្មើសនានាដែលបានកើតឡើងនៅតំបន់ជម្រកសត្វព្រៃភ្នំត្នោតនេះ។