ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក ជាវ ប៊ុនរិទ្ធិ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា បសស។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង នៅថ្ងៃនេះ លោកជាវ ប៊ុនរិទ្ធិ បានបង្ហាញពីអត្ថប្រយោជន៍ជាច្រើន ដែលនិយោជក ម្ចាស់សហគ្រាស ក្រុមហ៊ុនទាំងអស់ ត្រូវតែទៅចុះបញ្ជីជាសមាជិកបសស ដើម្បីផលប្រយោជន៍របស់និយោជិត។