ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកបណ្ឌិតឈាង វណ្ណារិទ្ធ ដែលជានាយករងនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកឈាង វណ្ណារិទ្ធ បានលើកឡើងថា ដើម្បីជម្រះរាល់មន្ទិលសង្ស័យទាំងឡាយ រដ្ឋាភិបាលកម្ពុជាគួរតែផ្តល់ព័ត៌មានដែលជាក់លាក់ និងមានតម្លាភាពអំពីគម្រោងវិនិយោគរបស់ចិនដែលសង្ស័យថា នឹងក្លាយជាមូលដ្ឋានកងទ័ពរបស់ចិននៅក្នុងខេត្តកោះកុង។ ម្យ៉ាងទៀត លោកក៏ចង់ឲ្យរដ្ឋាភិបាលខ្មែរនាំទូតបរទេស និងអ្នកកាសែតទាំងជាតិ និងអន្តរជាតិទៅពិនិត្យមើលទីតាំងនោះដោយផងដែរ។