នៅរសៀលថ្ងៃទី ២២កុម្ភៈនេះ ក្រសួងការបរទេសកម្ពុជា បានបើកសម្ពោធអគារវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិជាលើកដំបូង នៅក្នុងបរិវេណក្រសួងការបរទេសផ្ទាល់តែម្តង។ ដូច្នេះភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ គឺលោក ឈីវ យីស៊ាង អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជានាយកគ្រប់គ្រងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនេះ។ លោកឈីវ យីស៊ាង បានលើកឡើងថា វិទ្យាស្ថាននេះ នឹងជាចំណែកក្នុងការលើកស្ទួយចំណេះដឹងពីការទូតដល់មន្ត្រីការទូតគ្រប់រូបរបស់កម្ពុជា បន្ថែមទៀត។ តាមលោក ឈីវ យីស៊ាង ទំនាក់ទំនងការបរទេស គ្មានទេមនោសញ្ចេតនា មានតែផលប្រយោជន៍។