ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោកនាយកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ លោកនាយឧត្តមសេនីយ៍បានផ្តល់សម្ភាសផ្តាច់មុខជាមួយអ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិRFI នៅពេលលោកនិងគណៈប្រតិភូអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ៧០នាក់ទៅមើលមូលដ្ឋានកងទ័ពជើងទឹកតំបន់សមុទ្រនៅខេត្តព្រះសីហនុនៅថ្ងៃសុក្រនេះ។ ជាទីតាំងដែលរងការចោទមានមួយផ្នែកគឺជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅទីនោះ។ តើពេលទៅដល់ទីតាំងជាក់ស្តែងឃើញមានទិដ្ឋភាពបែបណា?