កាលពីម្សិលមិញ សហភាពអឺរ៉ុប បានប្រកាសថា ខ្លួនចាប់ផ្តើមអនុវត្តដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ប៉ុន្តែបានទុកទ្វារសម្រាប់ការចរចា បើកម្ពុជាព្រមកែលម្អផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា មន្រ្តីរដ្ឋាភិបាលកម្ពុជា បានអះអាងថា បើសហភាពអឺរ៉ុបឈប់អនុគ្រោះពន្ធដល់កម្ពុជាមែននោះ កម្ពុជានៅមានជម្រើសច្រើនទៀតតាមរយៈការធ្វើពាណិជ្ជកម្មជាលក្ខណៈទ្វេភាគី។