ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលនឹងធ្វើការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីម្សិលមិញ បានបង្ហាញការកង្វល់ទៅនឹងការចាប់ខ្លួនយុវជនពីរនាក់ និង ការស៊ើបអង្កេតលើឃាតកម្មលោកបណ្ឌិតកែម ឡី។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សនេះ ចង់ឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតស្ថាប័នឯករាជ្យ ដើម្បីធ្វើការស៊ើបអង្កេតលើឃាតកម្មលោកបណ្ឌិត កែម ឡី ដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីភាគីអន្តរជាតិ។ ប៉ុន្តែលោកជិន ម៉ាលីន ឆ្លើយតបថា មិនអាចធ្វើបានទេ ព្រោះវាប៉ះពាល់ដល់អធិបតេយ្យជាតិ ហើយម្យ៉ាងទៀត មិនដឹងទៅរកអ្នកឯករាជ្យឯណាមកដឹកនាំស្ថាប័នមួយនេះ។