ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ជុក ជំនោ ប្រធាននាយកដ្ឋានទេសចរណ៍ នៃក្រសួងទេសចរណ៍។ លោកបានអះអាងថា អំឡុងពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌចំនួនភ្ញៀវទេសចរនៅក្នុងស្រុកដែលចេញទៅកំសាន្តនៅតាមរមនីយដ្ឋានទេសចរណ៍នានាមានការកើនឡើងជាងអំឡុងពេលបុណ្យភ្ជុំបិណ្ឌឆ្នាំកន្លងទៅ។ ចំណែកតម្លៃសេវាកម្មម្ហូបអាហារ ផ្ទះសំណាក់ និងសណ្ឋាគារ ក៏មិនទាន់មានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់ឡើយ។