ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន្ត។ លោកឧត្តមសេនីយ៍បានបញ្ជាក់ថា នៅឆ្នាំ២០១៩ នេះអាជ្ញាធរកម្ពុជាបានបណ្តេញជនបរទេសខុសច្បាប់ជាង១២០០នាក់ ក្នុងនោះជនជាតិចិនជាង៨០០នាក់ និងតាមពីក្រោយដោយជនជាតិវៀតណាម។