RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក​កែវ វណ្ណថន៖ “ក្រសួង​មហាផ្ទៃ​នឹង​និរាករណ៍​ឯកសារ​ជនជាតិ​វៀត​ណាម​នៅ​ខែ​មេសា” - 31/03/2017


Listen Later

នៅ​ព្រឹក​ថ្ងៃ​ទី​ ៣១ មីនា​នេះ អគ្គអន្តោ​ប្រវេសន៍​​នៃ​​ក្រសួង​មហាផ្ទៃ បាន​បើក​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ ២០១៦ និង​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៧។ ដូច​នេះ​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI​នៅ​ថ្ងៃ​នេះ គឺ​លោក​ឧត្តមសេនីយ៍ឯក កែវ វណ្ណថន ដែល​ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ។ លោក​ឧត្តមសេនីយ៍​បាន​លើក​ឡើង​ថា​នៅ​កម្ពុជា មាន​ជន​អន្តោ​ប្រវេសន៍​ប្រមាណ​ជិត ២០​ម៉ឺន​នាក់ ហើយ​ជាង​ ៩០%​ភាគ​រយ​គឺ​ជា​ជន​ជាតិ​វៀត​ណាម។ ទន្ទឹម​នឹង​នោះ លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​នឹង​និរាករណ៍​ឯកសារ​របស់​ជន​បរទេស​ទាំង​នោះ​នៅ​បំណាច់​ខែ​មេសា​ខាង​មុខ។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By