RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក ខឹម វាសនា៖ LDP ចូល​រួម​ការ​បោះ​ឆ្នោត​ព្រោះ​ចង់​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​រើស​បាន​តំណាង​ល្អ - 31/05/2017


Listen Later

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​ថ្ងៃ​នេះ គឺ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​កាត់​ថា LDP។ សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​នេះ លោក ខឹម វាសនា បញ្ជាក់​ថា គណបក្ស​លោក​គ្មាន​ដាក់​ចេញ​គោលនយោបាយ​អ្វី​ដើម្បីទាក់​ចិត្ត​ម្ចាស់​ឆ្នោត​ទេ​។ ប្រមុខ​បក្ស​នេះ​គ្រាន់​តែ​បញ្ជាក់​ថា បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់ LDP ជា​មនុស្ស​ល្អ មិន​ពុក​រលួយ តែង​តែ មាន​វត្តមាន​ក្នុង​ម៉ោង​ធ្វើ​ការ ហើយ​ពលរដ្ឋ​អាច​បោះ​ឆ្នោត​ដក​ចេញ​បាន​បើ​មិន​ពេញ​ចិត្ត​។ លោក ខឹម វាសនា ថា ការ​ចូល​រួម​របស់ LDP ក្នុង​ការ​បោះ​ឆ្នោត គឺ​គ្រាន់​តែ​ចង់​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​រើស​បាន​តំណាង​ល្អ​។ តែ​បើ​ពលរដ្ឋ​មិន​បោះ​ឆ្នោត​ឲ្យ​ទេ ក៏​ហី​ទៅ!
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By