RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក កង ឫទ្ធីសាល៖ ការ​រីក​ចម្រើន​របស់​សិល្បករ ​ជា​មោទនភាពរបស់​អម្រឹតា​សិល្បៈ - 20/01/2019


Listen Later

ចាប់​ពី​ឆ្នាំ​២០១៩​ត​ទៅ លែង​មាន​ទៀត​ហើយ អង្គការ​អម្រឹតា​សិល្បៈ​។ អង្គការ​អម្រឹតា​សិល្បៈ បាន​សម្រេច​ចិត្ត​បញ្ចប់​អាណត្តិ​បេសកកម្ម​របស់​ខ្លួន ក្នុង​វិស័យ​ទស្សនីយភាព​ខ្មែរ បន្ទាប់​ពី​បើក​ដំណើរការ​អស់​រយៈពេល​១៥​ឆ្នាំ​​។ រយៈ​ពេល​១៥​ឆ្នាំ​កន្លង​មក​នេះ អង្គការ​អម្រឹតា​សិល្បៈ​បាន​រួម​ចំណែក​យ៉ាង​សកម្ម និង​កសាង​សមិទ្ធផល​យ៉ាង​ច្រើន​នៅ​ក្នុង​វិស័យ​សិល្បៈ​នៅ​កម្ពុជា​។ ប៉ុន្តែ​សម្រាប់​លោក កង ឫទ្ធីសាល នាយក​ប្រតិបត្តិ​នៃ​អង្គការ​អម្រឹតា​សិល្បៈ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​ដំណើរជីវិត​នៃ​ការ​រីក​ចម្រើន​របស់​សិល្បករ។ ​ ដំណើរជីវិត​នៃ​ការ​រីក​ចម្រើន​របស់​សិល្បករ បើ​តាម​លោក កង ឫទ្ធីសាល គឺ​ជា​សមិទ្ធផល​ប្រកប​ដោយ​មោទកភាពរបស់​អម្រឹតា​សិល្បៈ​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By