ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅរាត្រីនេះ គឺលោក លី សែ ដែលជានាយកប្រតិបត្តិគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នទទួលបន្ទុកចាត់ចែងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានតំបន់អង្គរ។ ដូចលោកអ្នកស្តាប់ជ្រាបស្រាប់ហើយថា ចាប់ពីថ្ងៃទី១ ដើមខែកុម្ភៈខាងមុខនេះ តម្លៃចូលទស្សនារមណីយដ្ឋានក្នុងតំបន់អង្គរ គឺនឹងត្រូវឡើងថ្លៃ ស្ទើរតែគុណនឹងពីរ។ ចំនួននេះ គឺត្រូវលោក លី សែ អះអាងថាមិនថ្លៃពេកទេ។
នាយកប្រតិបត្តិគ្រឹះស្ថានអង្គរ បានប្រាប់វិទ្យុបារាំង RFI បន្ថែមថា អាជ្ញាធរពាក់ព័ន្ធនឹងពង្រឹងគុណភាពសេវាដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ។ ក្នុងនោះ គឺនៅឆ្នាំក្រោយ ភ្ញៀវទេសចរបរទេស នឹងអាចទិញសំបុត្រតាមរយៈអ៊ិនធឺណិត ក៏បានដែរ។