ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក លីវ សុវណ្ណា ជាសហមេធាវីការពារក្តីលោក នួន ជា។ នួន ជា អតីតបងធំទី២ក្នុងរបបខ្មែរក្រហមដែលបានស្លាប់ម្សិលមិញក្នុងអាយុ៩៣ឆ្នាំ គឺមុនពេលសំណុំរឿងកាត់ទោសរបស់គាត់ត្រូវបានបិទបញ្ចប់។ បើតាម លោក លីវ សុវណ្ណា មុនពេលស្លាប់នួន ជា បានផ្តាំឲ្យមេធាវីបន្តរឿងក្តីរបស់គាត់ឲ្យចប់ចុងចប់ដើមដែល នួន ជា បានប្រើពាក្យថា ឲ្យស្វែងរក«ការពិតនៅក្នុងការពិត»ទាក់ទងនឹងវៀតណាមជាមួយរបបខ្មែរក្រហម។