ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង រួមជាមួយក្រសួងការងារកម្ពុជាបានត្រៀមស្ទើររួចរាល់ហើយក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ឬមហាសង្ក្រានឆ្នាំថ្មី នៅទីក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ។ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានថ្លែងថា ព្រឹត្តិការណ៍មហាសង្គ្រានឆ្នាំថ្មីរបស់ខ្មែរនៅលើទឹកដីកូរ៉េនៅថ្ងៃទី១៦មេសាខាងមុខនេះ គឺជាការរៀបចំដ៏ធំជាលើកដំបូងរបស់ស្ថានទូតកម្ពុជានៅឯបរទេស សម្រាប់ពលរដ្ឋខ្មែរ អបអរបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន និង ជួយឲ្យមានការកម្សាន្តសប្បាយ ខណៈដែលពួកគេមិនមានលទ្ធភាព វិលមកចូលឆ្នាំនៅប្រទេសកំណើត។