ជុំវិញវិធានការការពារទីផ្សាររបស់សហភាពអឺរ៉ុប ដែលធ្វើឲ្យមានការសម្រេចដកពន្ធគយអនុគ្រោះពីកម្ពុជា ក្នុងការនាំអង្ករកម្ពុជាទៅសហភាពអឺរ៉ុបរយៈពេល៣ឆ្នាំ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងធ្វើការសិក្សាអំពីលទ្ធភាពធ្វើការតវ៉ានាំយកទីផ្សារអឺរ៉ុបសម្រាប់អង្ករកម្ពុជាឡើងវិញ។ លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យរងក្រសួងពាណិជ្ជកម្ម ថ្លែងថាកម្ពុជាអាចនៅមានច្រកចេញដោយសាររបាំងពន្ធគយសហភាពអឺរ៉ុប បានរាប់បញ្ចូលទាំងអង្ករក្រអូបកម្ពុជា ដែលប្រទេសជាសមាជិកអឺរ៉ុបអត់មានផលិត។