រដ្ឋាភិបាលកម្ពុជាបានអនុម័តជាផ្លូវការហើយលើសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលជាច្បាប់គ្រប់គ្រងលើការធ្វើអាជីវកម្មតាមអនឡាញ។ ដូច្នេះនៅរាត្រីនេះ លោកឡុង កែមវិចិត្រ អ្នកនាំពាក្យរងក្រសួងពាណិជ្ជកម្ម គឺជាភ្ញៀវប្រចាំថ្ងៃរបស់យើង។ លោកឡុង កែមវិចិត្រ បានលើកឡើងពីសារៈសំខាន់នៃច្បាប់មួយនេះ និង បានគូសបញ្ជាក់ថា វានឹងជួយការពារផលប្រយោជន៍របស់អ្នកទិញទំនិញតាមអនឡាញ។