អាជ្ញាធរអប្សរាបាននឹងកំពុងចាប់ផ្តើមតម្លើងស្ពានអណ្តែតទឹក ដើម្បីជំនួសស្ពានហាល ដែលចាស់ទ្រុឌទ្រោម ហើយចាំបាច់ត្រូវការជួសជុល ដែលមានរយៈពេល ៤ឆ្នាំ។ ស្ពានអណ្តែតទឹក ដែលស្ថិតនៅក្នុងកសិណខាងត្បូង ស្ពានហាលប្រាសាទអង្គរវត្តនឹងរួចរាល់នៅអំឡុងខែឧសភាខាងមុខ និងដាក់ឲ្យដំណើរការផងដែរ។ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលើកឡើងថាស្ពានអណ្តែកទឹកនេះត្រូវបានអាជ្ញាធរអប្សរាសិក្សាយ៉ាងម៉ត់ចត់ថាមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងមិនប៉ះពាល់ដល់តម្លៃទេសភាព វប្បធម៌ប្រាសាទ និងចំនួនទេសចរ ចូលទស្សនាប្រាសាទអង្គរវត្តឡើយ។