មួយសប្ដាហ៍នៃយុទ្ធនាការបង្ក្រាបគ្រឿងក្រោមទិសដៅរបស់រដ្ឋាភិបាលកាលពីចុងឆ្នាំ២០១៦ ធ្វើយ៉ាងណាដើម្បីឲ្យកម្ពុជាក្លាយជាប្រទេស គ្មានគ្រឿងញៀនគឺរកឃើញបទល្មើស២២៦ករណីនិងឃាត់ជនសង្ស័យ៥៧០នាក់។ ភាពជោគជ័យនេះត្រូវបានលោក មាស វិរិទ្ធ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅយប់នេះអះអាងថា ដោយសារតែពលរដ្ឋនិងអាជ្ញាធរកៀកស្មាគ្នាបង្ក្រាបបទល្មើសគ្រឿងញៀនហើយម្យ៉ាងទៀតមានបញ្ជាដាច់ណាត់ពីថ្នាក់លើ។ បន្ថែមពីលើនេះទៀត ពលរដ្ឋមានភាពក្លាហានជាងមុននៅក្នុងការរាយការណ៍ពីបទល្មើសគ្រឿងញៀន។ សូមលោកអ្នកស្ដាប់កិច្ចសម្ភាសរវាង អេង គីមហុង និងលោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដូចតទៅ!