RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក ម៉ែន គង់៖ កម្លាំង​ការពារ​ទាំង​កម្ពុជា​និង​ឡាវ​មិន​ទាន់​ដក​ថយ​ពី​តំបន់ធ្លាប់​ប្រឈម​នៅឡើយ​ទេ - 25/02/2017


Listen Later

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នៅ​យប់​នេះ​គឺ​លោក ម៉ែន គង់ នាយក​រង​រដ្ឋបាល​សាលាខេត្ត​ស្ទឹងត្រែង​និង​ជា​សមាជិក​នៃ​ក្រុម​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត។ លោក ម៉ែន គង់ បានអះអាងថា ស្ថានភាព​ទូទៅ​នៅ​តំបន់​ប្រឈម​គ្នា​រវាង​កម្លាំង​ការពារ​កម្ពុជា​និង​ឡាវ​ដែលស្ថិត​នៅ​ត្រង់​ចំណុច​អូតាង៉ាវ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង គឺ​មាន​សភាពស្ងប់​ស្ងាត់​ហើយ​ក្រោយ​ការ​ប្រឈម​មួយ​បាន​កើត​ឡើង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន។ ប៉ុន្តែ​យ៉ាងណាក៏​ដោយ​ភាគី​ទាំង​ពីរ​បាន​ដាក់​កម្លាំង​ការពារ​រៀងៗ​ខ្លួន​ដោយ​មិន​ទាន់​មាន​ភាគី​ណា​មួយ​ដក​ថយ​មុន​ទេ។ តាម​គម្រោង​ភាគី​ទាំង​ពីរ​នឹង​ជួប​ប្រជុំ​គ្នា​ដោះស្រាយបញ្ហា​នេះ​នៅ​ថ្ងៃ​២៧​ខាង​មុខ ខណៈ​សកម្មភាព​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ដែល​ឡាវ​លើក​ឡើងថា​ជា​តំបន់​ដោះ​ស្រាយ​មិន​ទាន់​ចប់​នោះ​បាន​ផ្អាក​បណ្ដោះ​អាសន្ន។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By