ពិធីបុណ្យទន្លេលើកទី៣ ដែលរៀបចំធ្វើនៅខេត្តស្ទឹងត្រែង បានចាប់ផ្ដើមហើយនាថ្ងៃសុក្រនេះ ក្រោមប្រធានបទ ទន្លេផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និង បរិស្ថាន។ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងបានអះអាងថា គណៈកម្មការរៀបចំកម្មវិធីរំពឹងថានឹងមានទេសចរចូលរួមពិធីបុណ្យទន្លេរយៈពេលបីថ្ងៃនេះ ប្រមាណ៦ម៉ឺនដល់៩ម៉ឺននាក់។ វត្តមានភ្ញៀវទេសចរនៅក្នុងពិធីបុណ្យនេះ ត្រូវបាន លោក ម៉ែន គង់ ចាត់ទុកថា ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងបរិស្ថាននៃខេត្តស្ទឹងត្រែង។