សកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន១៤នាក់ដែលកំពុងជាប់ពន្ធនាគារបានទទូចឲ្យមានការលើកលែងទោសដល់ពួកគេ ខណៈពួកគេបានអនុវត្តទោសច្រើនឆ្នាំមកហើយនោះ។ ការស្នើសុំនេះគឺខណៈដែលព្រះមហាក្សត្រនឹងលើកលែងទោសដល់ទណ្ឌិតមួយចំនួនតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងរាត្រីនេះ លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា សកម្មជនទាំងនោះ នឹងសរសេរលិខិតម្នាក់មួយទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីថ្វាយព្រះមហាក្សត្រសុំព្រះរាជទានលើកលែងទោសនៅពេលខាងមុខ។