រយៈពេល៥ថ្ងៃកន្លងទៅនេះ សាលារាជធានីភ្នំពេញ បានធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃប្រមាណជិត២ម៉ឺននាក់ ទៅកាន់ស្រុកកំណើត និងត្រលប់មកភ្នំពេញវិញ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ តាមរយៈការផ្តល់សេវាដឹកជញ្ជូនតាមរថយន្តក្រុងចំនួន២១៥គ្រឿង ដោយឥតបង់ប្រាក់ ដែលបានគ្រោងទុករយៈពេល៦ថ្ងៃនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ រំពឹងថានឹងមានប្រជាពលរដ្ឋមិនតិចជាង ២៥ ០០០នាក់ទេ ដែលបានទទួលសេវានេះ។