នៅពេលនេះ សាលារាជធានីភ្នំពេញកំពុងសិក្សានិងរៀបចំគម្រោងដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនអ្នកដំណើរផ្លូវទឹកនៅក្នុងរាជធាានីភ្នំពេញ។ គម្រោងនេះ សាលារាជធានីភ្នំពេញនឹងសាងសង់ចំណតចំនួន០៩កន្លែងហើយវានឹងដាក់ឲ្យដំណើរការចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង ៨យប់។ លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានបង្ហាញក្តីរំពឹងថា គម្រោងនេះ នឹងអាចដាក់ឲ្យដំណើរការជាផ្លូវការនៅដើមឆ្នាំ២០១៨ ឆ្នាំក្រោយនេះ បើសិនគ្មានអ្វីប្រែប្រួលនោះ។