RFI - ភ្ញៀវប្រចាំសប្តាហ៍

​​លោក ម៉េត មាសភក្តី​៖ «​វប្បធម៌​ត្រី​ងៀត​ឆ្លៀត​ពង» នឹង​សាប​រលាប ​តាម​រយៈ​ការ​បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ​ - 25/09/2019


Listen Later

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​។ បើ​តាម​លោក ម៉េត មាសភក្តី នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ដូច​រៀង​រាល់​ឆ្នាំ​ដែរ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ នឹង​បញ្ចេញ​រថ​យន្ត​ក្រុង​សាធារណៈ​ចំនួន​១២០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល​៥ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ស្អែក​ទី២៦​កញ្ញា​នេះ​តទៅ​។ បើ​តាម​អ្នក​នាំ​ពាក្យ ការ​បញ្ចេញ​រថ​យន្ត​ក្រុង​សាធារណៈ​ទាំង​១២០​គ្រឿង គឺ​ជា​ការ​ចូល​អន្តរាគមន៍​ដោយ​ផ្ទាល់ ដើម្បី​ឈាន​ទៅ​បញ្ចប់​វប្បធម៌ «ត្រីងៀត​ឆ្លៀត​ពង» ពី​សំណាក់​ម្ចាស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​នៅ​ក្នុង​ឱកាស​នៃ​បុណ្យ​ជាតិ​ធំៗ​របស់​កម្ពុជា​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By