ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺ លោកមៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ នៅថ្ងៃនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានកម្ទេចចោលគ្រឿងសំអាង៨១តោន ដែលសមត្ថកិច្ចថាជារបស់ក្លែងក្លាយ។ លោកសុផាន់ណា បានប៉ាន់ស្មានថា ការកម្ទេចចោលគ្រឿងសំអាងនៅថ្ងៃនេះ គឺមានទឹកប្រាក់ប្រហែលពី៦លានដុល្លារ ទៅ៧លានដុល្លារអាមេរិក។ លោកមៀច សុផាន់ណាបានលើកឡើងថា ដើម្បីលុបបំបាត់ផលិតផលក្លែងក្លាយប្រជាពលរដ្ឋ និងសមត្ថកិច្ច ត្រូវតែចូលរួមទាំងអស់គ្នាុំ។