ដូចការគ្រោងទុកនៅថ្ងៃនេះ គណបក្សនយោបាយទាំង ១២បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីទាក់ទាញចិត្តអ្នកបោះឆ្នោត។ ឆ្លៀតក្នុងឱកាសនេះវិទ្យុបារាំងអន្តរជាតិក៏បានជួបសម្ភាសជាមួយតំណាងគណបក្សនយោបាយទាំង ១២ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃយុទ្ធនាការឃោសនាបិទបញ្ចប់នៅថ្ងៃទី ២មិថុនា។ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យគឺជាភ្ញៀវដំបូងរបស់វិទ្យុយើងនៅយប់នេះ។