ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ ជុំវិញចលនាបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលកាប់ទន្រ្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ លោកនេត្រ ភក្រ្ដា បានអះអាងថា អាជ្ញាធរបានចាត់វិធានការច្បាប់បានមួយចំនួនហើយ។ ប៉ុន្តែលោកក៏គូសបញ្ជាក់ដែរថា នៅពេលនេះ អាជ្ញាធរក៏កំពុងបន្តស្វែងរកមុខមេខ្លោងបំផុសបំផុលដទៃទៀត ដើម្បីយកទៅកាត់ទោសតាមច្បាប់។