ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។ សាលាក្តីខ្មែរក្រហមកាលពីម្សិលមិញនេះ បានប្រកាសឱ្យដឹងពីការខ្វែងគំនិតគ្នារបស់សហចៅក្រមស៊ើបអង្កេតជាតិ និង អន្តរជាតិលើសំណុំរឿងលោកយឹម ទិត្យ។ សហចៅក្រមជាតិមិនចង់ឱ្យចាត់ការផ្លូវច្បាប់លើលោកយឹម ទិត្យទេ តែសហចៅក្រមអន្តរជាតិវិញចង់ឱ្យមានការចោទប្រកាន់។ លោកនេត្រ ភក្រ្តា បានអះអាងថា ករណីខ្វែងគំនិតគ្នានេះ អាចដោះស្រាយបានតាមរយៈការប្តឹងទៅកាន់អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម។