នៅថ្ងៃទី៥ខែមិថុនាស្អែកនេះ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ត្រៀមប្រារព្ធទិវាបរិស្ថាន ក្រោមប្រធានបទរួមគឺ«ការចូលរួមទប់ស្កាត់ការបំពុលខ្យល់»។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការជ្រើសរើសយកប្រធានបទ នេះមកនិយាយនៅក្នុងឱកាសទិវាបរិស្ថានជាតិ និងអន្តរជាតិ ឆ្នាំ២០១៩នេះ គឺដោយសារមានមនុស្សចំនួន៧លាននាក់នៅជុំវិញពិភពលោក បានស្លាប់ដោយសារការបំពុលខ្យល់។ ដោយឡែកកម្ពុជា មិនមានការប្រឈមបញ្ហានៃការបំពុលខ្យល់នេះទេ។