ថ្ងៃទី២៣មិថុនានេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបិទបញ្ចប់ហើយ សវនាការធ្វើសេចក្ដីសន្និដ្ឋានផ្ទាល់មាត់ បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២ វគ្គ២ ប្រឆាំងនឹងខៀវ សំផន និងនួន ជា។ នេះគឺជាសវនាការចុងក្រោយហើយ មុននឹងសាលាដំបូងឈានទៅប្រកាសសាលក្រមលើសំណុំរឿង០០២ វគ្គ២។ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ បានបញ្ជាក់ថា ការប្រកាសសាលក្រមសំណុំរឿង០០២ វគ្គ២ គ្រោងធ្វើនៅឆមាសទី១ នៃឆ្នាំ២០១៨។