កំណើនសេដ្ឋកិច្ចរបស់ចិន ស្គាល់ឱនភាពទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩៩២មក។ បើតាមសេចក្ដីរបាយការណ៍ កំណើនសេដ្ឋកិច្ចរបស់ចិនមានត្រឹមតែ ៦,២ភាគរយប៉ុណ្ណោះ ពីខែមីនាដល់ខែមិថុនាឆ្នាំ២០១៩នេះ។ តាមរយៈឱនភាពនៃកំណើនសេដ្ឋកិច្ចនេះ មានក្រុមហ៊ុនចិនចំនួនជិត៣០០ក្រុមហ៊ុន ដាក់ពាក្យក្ស័យធុន។ លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនាថ្ងៃនេះ បានលើកឡើងថា ឱនភាពនៃកំណើនសេដ្ឋកិច្ចនៅប្រទេសចិន អាចជាឱកាសសម្រាប់កម្ពុជា។ មានន័យថា វាអាចរុញច្រានឱ្យវិនិយោគិនចាកចេញពីចិន ហើយមកបោះទុនវិនិយោគនៅកម្ពុជាក៏ថាបាន។