ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកញ៉េប ប៊ុនជិន ដែលជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច។ ឆ្លើយតបនឹងសំណួរបស់វណ្ណ សុគន្ធា ជុំវិញការតែងតាំងប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច លោកញ៉េប ប៊ុនជិន បានអះអាងថា ដោយសារតែសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវអវត្តមានយូរ ទើបត្រូវមានការតែងតាំងបែបនេះ។ តែយ៉ាងណាក៏ដោយ លោកនៅតែអះអាងថា ស្ថានភាពសុខភាពរបស់សម្តេចក្រុមព្រះនៅពេលនេះមិនមានសភាពធ្ងន់ធ្ងរនោះទេ។ តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និងលោកញ៉េប ប៊ុនជិន៖