RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក​ប៉ែន បូណា៖ អត្ថន័យ​នៃ​ពាក្យ​“ព័ត៌មានសម្ងាត់”​ជា​កង្វល់​មួយ​នៅ​ក្នុង​សេចក្តី​​ព្រាង​​ច្បាប់​ស្តីពី​​សិទ្ធិ​ទទួល​ព័ត៌មាន - 22/12/2017


Listen Later

ក្រុម​ការងារ​បច្ចេកទេស​គ្រោង​នឹង​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​បឋម​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ចុង​ខែ​ធ្នូ​នេះ បន្ទាប់​ពី​បាន​តាក់​តែង​ជាង​២​ឆ្នាំ​កន្លង​មក។ ជំហាន​បន្ទាប់ សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ នឹង​បញ្ជូន​បន្ត​ទៅ​អន្តរ​ក្រសួង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​បន្ថែម មុន​បញ្ជូន​ទៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​សម្រេច​និង​បញ្ជូន​ទៅ​រដ្ឋសភា។ ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ លោក​ប៉ែន បូណា ប្រធាន​ក្លឹប​​អ្នក​​កាសែត​​កម្ពុជា​​​បាន​​អះអាង​​ថា​ ការ​កំណត់​ពី​អត្ថន័យ​នៃ​ពាក្យ​ថា«ព័ត៌មាន​​សម្ងាត់»​គឺ​​ជា​​កង្វល់ និង​​​ជា​​ការ​​ព្រួយ​​បារម្ភ​​មួយ​។ ព្រួយ​បារម្ភ​ដោយ​ខ្លាច​ថា មាន​ការ​បក​ស្រាយ​ខុស​គ្នា​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​ពេល​ដែល​អ្នក​កាសែត​រាយការណ៍​​ពី​​ព័ត៌មាន​​ដែល​​​គេ​​ចាត់​ទុក​​ថា​ជា​ «​ការ​សម្ងាត់​»​នោះ​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By