ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក ប៉ិច ពិសី នាយកគម្រោងនៃអង្គការតម្លាភាពកម្ពុជា។ អង្គការតម្លាភាពកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត បានរៀបចំវេទិកាមួយនៅថ្ងៃព្រហស្បតិ៍នេះ ស្ដីពីការចូលរួមរបស់សាធារណជននៅក្នុងដំណើរការរៀបចំថវិកានៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ បើតាមលោក ប៉ិច ពិសី ការចូលរួមរបស់ពលរដ្ឋនេះ មានសារៈសំខាន់ណាស់ក្នុងការផ្ដល់ធាតុចូល ដើម្បីឲ្យរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ កំណត់អាទិភាពការចំណាយបានត្រឹមត្រូវ។